វីដេអូដ៍ហួសចិត្តមួយ ដែលត្រូវបានថតដោយជនជាតិបរទេស ដែលមានឈ្មោះថា Torsten Schubert នាថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ២០១៨ ហើយបានផូសនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ព្រមជាមួយចំណងជើងថា ប្រទេសកម្ពុជា ... ពេលខ្លះអ្នកបើកបរឆ្កួតៗ ....។
ក្នុងវីដេអូប្រមាណ ៣០វិនាទី អំលុងពេលរថភ្លើងបរកាត់ ដោយមានទាំងការដាក់របាំងបិទផ្លូវ ដើម្បីកុំឲ្យរថយន្ត ឬអ្នកធ្វើដំណើរឆ្លងកាត់ ខណៈរថភ្លើងមកដល់ហើយ ប៉ុន្តែបែរជារថយន្តមួយគ្រឿង មិនខ្លាចស្លាប់ ចូលមកទាំងកម្រោល តែសំណាងល្អដែលជិះផុត កុំអីត្រូវខ្ទេចក្រោមរថភ្លើង។
សូមទស្សនាវិដេអូ ៖