
ប្រសិនបើនិយាយពីបទ "អតីត" លោកអ្នកប្រហែលជាស្គាល់ លោក តាំង ហ័រណាម ហៅ ប៉ាវផ្លយ ហើយ ដែលជាតារាចម្រៀងខ្មែរកាត់ថៃ កើតក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ដែលឪពុកជាជនជាតិថៃកាត់ចិន ហើយម្ដាយជាជនជាតិខ្មែរ។


កាលពីពេលថ្មីៗកន្លងទៅនេះ លោក ប៉ាវ ផ្លយ បានជួបពិភាក្សាគ្នាជាមួយនឹងតារាកំប្លែងដ៍ល្បីប្រចាំប្រទេសថៃ ហើយប្រិយមិត្តប្រហែលជាធ្លាប់បានស្គាល់ហើយតាមរយៈខ្សែភាពយន្តថៃគឺ លោកគូទី ។


ទាក់ទងនឹងការជួបនេះ ក្នុងគោលបំណងសំណះសំណាលសួរសុខទុក្ខគ្នាទៅវិញទៅមក ដែលពេលកន្លងមកដែលលោកធ្លាប់ជាមិត្តភក្កិនឹងគ្នាកាលពេលលោកប៉ាវផ្លយធ្លាប់រស់នៅក្នុងប្រទេសថៃនោះ ។

ជាមួយគ្នានេះដែរ តារាកំប្លែងថៃ លោកគូទី បានសរសើរលោកប៉ាវផ្លយថា ចម្រៀងរបស់លោកម្ចាស់បទ អតីត ច្រៀងពិតជាពីរោះ និងមានការគាំទ្រខ្លាំង ហើយមួយទៀតកាន់តែមានស្គាល់លោកប៉ាវផ្លយកាន់តែច្រើនទៀតពីសំណាកយុវជនថៃនៅពេលលោកបានលើកយកបទ ខាំផែងមកច្រៀង Cover ឡើងវិញ។



បទចម្រៀងច្រៀងដោយលោក ប៉ាវផ្លយ