header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ ស្ពានអាកាសស្តុបផ្សារដីហុយ ដែលបើកឲ្យធ្វើចរាចរជាបណ្ដោះអាសន្ន កាលពីមុនពេលចូលឆ្នាំថ្មី នឹងត្រូវបិទលែងឲ្យធ្វើចរាចរចាប់ពីម៉ោង ៧យប់ ថ្ងៃអង្គារនេះដើម្បីផ្ដល់លទ្ធភាព ដល់ការសាងសង់តំណស្ពានចុងក្រោយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ប្រធានមន្ទីរសាធារណៈការក្រុងភ្នំពេញ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់តាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១ ឧសភានេះថា

ចាប់ពីម៉ោង ១៩:០០ យប់ថ្ងៃទី១ខែឧសភាឆ្នាំ២០១៨នេះ ដល់ថ្ងៃទី៨ខែឧសភាឆ្នាំ២០១៨ ការដ្ឋានស្ពានអាកាសស្តុបផ្សារដីហុយ នឹងត្រូវបិទការធ្វើចរាចរលើស្ពានទាំងស្រុងទាំង២ទិស ដើម្បីសាងសង់តំណស្ពានចុងក្រោយ ។

សូមសាធារណជន មេត្តាយោគយល់ អធ្យាស្រ័យក្នុងដំណាក់កាលដាក់អោយដំណើរការបណ្តោះអាសន្នកន្លងមកនេះ ហើយនៅថ្ងៃទី១០ខែឧសភាឆ្នាំ២០១៨ខាងមុខ ការដ្ឋាននឹងបញ្ចប់រួចដាក់អោយដំណើរការជាធម្មតាឡើងវិញ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post