header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តារាចម្រៀងរ៉េប លោក ចាន់ សំណាង ហៅ ឌីជេ ក្តឹប បានប្រកាសបោះបង់ចោល សិល្ បៈដែលខ្លួនខំសាងស្នាដៃជាង ១៣ឆ្នាំមកហើយ ព្រោះតែខឹងខ្លួនឯងដែលមិនមានលទ្ធភាពក្នុងការរកប្រាក់ព្យាបាលឪពុកខ្លួន ដែលមានជម្ងឺ រហូតដល់លោកឪពុកទទួលមរណៈភាព។

ក្រោយពីឪពុកបានទទួលមរណៈភាព ឌីជេ ក្តឹប ហាក់មានជំងឺបាក់ទឹកចិត្តរហូតដល់ប្រកាសបោះបង់ចោលសិល្បៈ និងឈប់ត្រឡប់ចូលផ្លូវនេះវិញសារជាថ្មី។

ក្នុងគ្រាលំបាក អ្វីដែលលោកបានមើលឃើញគឺ លោក ខេមរៈ សិរីមន្ត  ដែលធ្លាប់មានចំណងមិត្តភាពល្អខ្លាំងពីមុន ព្រោះតែកាល នៅផលិតកម្ម សាន់ដេ ឌីជេ ក្តឹប ជាអ្នកទទួលខុសត្រូវតែង និពន្ធ បទចម្រៀងផ្ទាល់ឲ្យ លោក សិរីមន្ត ហើយរហូតមកដល់ពេលនេះ គឺលោក មិនព្រមបោះបង់មិត្តសម្លាញ់ម្នាក់នេះទេ រហូតដល់ធ្វើឲ្យ ឌីជេ ក្តឹប ទប់ទឹកភ្នែកស្ទើរមិនបាន បង្ហោះសារមួយក្នុងបណ្តាញសង្គម ហ្វេសប៊ុករៀបរាប់ថា ៖

#អរុណសួស្ដីស្នាមញញឹមថ្មីលើសពីក្ដីស្រម៉ៃ❤️❤️❤️

បងមន្ត!ហេតុអ្វីបងបង្ហាញខ្លួនពេលនេះចឹង? តើបងអត់ខ្លាចខូចខាតកិត្តិយសដោយសារប្អូនទេអី? #បានជាហ៊ានមកលើកទឹកចិត្តប្អូនដល់ថ្នាក់នេះ 😭😭😭
បងដឹងទេថាវត្តមានរបស់បងបានធ្វើឲ្យក្ដីស្រម៉ៃរបស់លោកប៉ាប្អូនបានសម្រេចហើយ ។😍😍😍 #មិនគួរណាបុគ្គលដែលផ្ដល់តំលៃនិងកិត្តិយសដល់ស្នាដៃនិពន្ធរបស់ប្អូនមុនគេបង្អស់គឺជាបងអុីចឹងសោះ (#ពិតជាមិនខុសពីការរំពឹងទុករបស់ប្អូនមែន)៕❤️❤️❤️

អុីចឹង!តើអោយខ្ញុំគេចទៅងាប់នៅណាកើត (#បើទេវតាឱកាសបានបង្ហាញវត្តមានហើយហ្នឹង) ។😘😍❤️😂😂😂ដូច្នេះ!ដល់វគ្គចម្រៀង២៣០បទ #កំណត់កម្មសិទ្ធិបញ្ញាលើថ្នាលស្នាដៃរបស់អ្នកនិពន្ធខ្មែរ (#ដែលប្អូនតស៊ូ៩ឆ្នាំឡើងចង់ឆ្គួតមែនទែនម្ដងៗហើយ)៕😂😂😂😂

សូមប្រិយមិត្តអានសារក្នុងរូបនេះ លោកអ្នកនឹងយល់អារម្មណ៍នេះ !

កម្រងចម្រៀងដែលល្បី កាលឌីជេក្ដឹប និងលោក សិរីមន្តច្រៀងរួមគ្នាកាលនៅសាន់ដេ

បើកលុយ៖

ចង់ទៅណា?

សុំទោស

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post