
ក្រោយទទួលបានដំណឹងអំពីស្ថានភាព ជំងឺរបស់ម្ដាយ កញ្ញា សុឹម ថៃ ណា ពិតជាគួរឲ្យអាណិត និងខ្លោចចិត្តបំផុត ខណៈ កញ្ញា សុឹម ថៃ ណា ត្រូវរ៉ាប់រង និងមើលថែរក្សាម្តាយមិនថាយប់ថ្ងៃ រហូតសុខចិត្តទៅគេងចាំនៅសំយាបពេទ្យ ខាងមុខបន្ទប់សង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យកាល់ម៉េត្រ ។


ជាមួយគ្នានេះដែរ មិត្តភក្តិជិតសិទ្ធរបស់ កញ្ញា សុឹម ថៃណា គឺតារាចម្រៀង កញ្ញា ញឹម ចាន់ថន គឺទៅជួយកំដរ ស្ទើររាល់យប់នៅមន្ទីរពេទ្យ ដោយ ចាន់ថន និយាយថា ម៉ោងនេះពេលនេះនៅពេទ្យ ពេទ្យនិយាយមានតែត្រៀមចិត្ត យល់អារម្មណ៍នេះហេីយអូន អាណិត ថៃណា ណាស់ បងមិនអាចជួយអីអូនបាន មានតែផ្ដល់កម្លាំងចិត្ត រាត្រីសួស្ដីចាស 18.5.2018 ។


អ្វីដែលគួឲ្យគាត់សំគាល់ខ្លាំងនោះគឺ កញ្ញា សុឹម ថៃណា ត្រូវចេញពីច្រៀង ពីហាងយប់ឡើង ត្រូវមកកំដរ ម្តាយនៅមន្ទីរពេទ្យទៀត ដែលត្រូវឲ្យ កញ្ញា ត្រូវនឿយហត់មិនបានសំរាក តែទោះយ៉ាងណា សុឹមថៃណា បាននិយាយថា បើទោះជាលះបង់ជីវិតជំនួសម្តាយក៏នាងសុខចិត្តដែរ ។
