
ថៃៈ បុរសជនជាតិខ្មែរម្នាក់ នាំបារី និងស្រាបៀរចូលមកលក់ដោយខុសច្បាប់(គេជពន្ធ) ត្រូវសមត្ថកិច្ចថៃចាប់ខ្លួនបាន កាលពីវេលាម៉ោង១០៖១០នាទីព្រឹក ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅត្រងចំណុចផ្សារខៅឌិន ទល់មុខច្រកទ្វារអន្តរជាតិគីឡូ១៣(ខៅឌិន) ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ។
សមត្ថកិច្ចថៃបានឲ្យដឹងថា ជនសង្ស័យជាជនជាតិខ្មែរ មានឈ្មោះ ឈឿន ធី ភេទប្រុស អាយុ១៤ឆ្នាំ ជាកម្មកស្រុកសំពៅលូន ខេត្តបាត់ដំបង។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចថៃ ស្រុកខ្លងហាត ចាប់បញ្ជូនខ្លួនទៅសួរនាំបន្តទៀត ដើម្បីរកមុខអ្នករួមគំនិតជាមួយ ។

សមត្ថកិច្ចថៃ បន្តថា ការនាំចូលតាមច្រកទ្វារអន្តរជាតិគីឡូ១៣ គឺផ្លូវកាត់ក្រោមស្ពាន តែបើតាមចម្លើយរបស់ជនសង្ស័យជាកម្មក បានបន្តទៀតថា ការនាំចូលទៅលក់ទឹកដីប្រទេសថៃ បានដោយសារឈ្មួញជាថៅកែខ្លួន បានបង់លុយឲ្យសមត្ថកិច្ចខ្មែរអស់ហើយ ប៉ុន្តែជនសង្ស័យមិនបានបញ្ជាក់ថា បង់ឲ្យសមត្ថកិច្ចជំនាញប៉ុន្មាននោះទេ?៕
