Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដើមក្ងោកមួយដើម ត្រូវបានបាក់រាបដល់ដី ក្រោយពីមេឃភ្លៀងមួយមេ លាយឡំខ្យល់បោកបក់យ៉ាងខ្លាំង នៅតាមបណ្ដោយផ្លូវសហពន្ធរុស្សី នារសៀលនេះ។

ហេតុការណ៍ខ្យល់បក់បាក់ដើមក្ងោកដ៏ធំនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤៖០នាទីរសៀល ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ចំណុចក្បែរសួនកម្សាន្តក្តាន់ពីរ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មន្ត្រីសមត្ថកិច្ចយាមគោលដៅខាងលើ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មេឃភ្លៀងធ្លាក់មួយមេ លាយឡំខ្យល់បោកបក់យ៉ាងខ្លាំង ដែលបង្កឲ្យដើមក្ងោក១ដើម រលើងទាំងឫសរលំបាក់រាបដល់ដី សង្កត់លើម៉ូតូ៣គ្រឿង បណ្ដាលឲ្យខូចខាតតិចតួច តែសំណាងល្អមិនមានរងគ្រោះដល់អាយុជីវិតមនុស្ស។

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ប្រាប់ឲ្យដឹងថា ក្រោយពីទទួលព័ត៌មានថា មានការណីបាក់ដើមឈើនៅចំណុចខាងលើភ្លាម លោកក៏បានបញ្ជាកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌ ចុះទៅកាត់អូសយកចេញ ដើម្បីសម្រួលបញ្ជៀសការកកស្ទះចរាចរណ៍ផងដែរ។

ទាក់ទងនឹងករណីនេះផងដែរ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្ននៅពេលភ្លៀងធ្លាក់ម្តងៗ ព្រោះថា បើយើងជ្រកភ្លៀងក្រោមដើមឈើ គឺអាចនឹងមានគ្រោះថ្នាក់ ព្រោះមានខ្យល់បោកបក់ខ្លាំងៗ ដែលអាចបំបាក់ដើមឈើសង្កត់លើយើងបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor