Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ ដោយមានបទបញ្ជាផ្ទាល់ពីសំណាក់ ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កងកម្លាំងអន្តរគមន៍នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការណ៍ជាមួយកម្លាំង អធិការក្រុងដូនកែវ តាមប្រមាញ់ចាប់បានចោរកាច់កម៉ូតូ២នាក់​​ភ្លាមៗ នៅចំណុចភូមិក្បាលពោធិ៍ ឃុំសំសំបួរ ស្រុកទ្រាំងខេត្តតាកែវ កាលពី​វេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូមិនបានមួយដង្ហើមចង្រិតផង​។

លោក ឆាយ សាវុធ អធិការក្រុងដូនកែវ បានប្រាប់ឲ្យ​ដឹងថា ជនសង្ស័យ២នាក់ ដែលជាសង្សារនឹងគ្នា ឈ្មោះ ឈៀង  ពិសិដ្ឋ អាយុ២០ឆ្នាំ រស់នៅភូមិអ៊ូដឹម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកសង្សារឈ្មោះ ប្រាក់ ស៊ីតា អាយុ២០ឆ្នាំ ទួលពង្រ សង្កាត់ដង្កោ  រាជធានីភ្នំពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor