Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ខេត្តកណ្ដាល៖ ជីវិតរបស់មនុស្ស កើតមកតែងមានភាពនឿយហត់ក្នុងការរស់នៅ ហើយមនុស្សយើងតែជួបនូវរឿងមិនល្អជាច្រើននៅក្នុងឆាកជីវិតរបស់ខ្លួន តែយ៉ាងណាក៏ត្រូវចេះពង្រឹងស្មារតីខ្លួនឯង មិនត្រូវជ្រើសរើសយកការបញ្ចប់ជីវិតឡើយ តែពេលនេះមាននារីម្នាក់ ដោយសារបញ្ហានឹងគូដណ្ដឹង ព្រោះខឹងហ្នឹងគូដណ្ដឹងប្រច័ណ្ឌ និងតាមរករឿងមិនលោះពេល ចុងក្រោយក៏បានសម្រេចចិត្តលេបថ្នាំដើម្បីបញ្ចប់ចប់ជីវិតខ្លួនឯង ទាំងខ្លួននៅក្មេង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកស្អាង ខេត្តកណ្ដាល។

នារីរងគ្រោះឈ្មោះ ម៉ុន ម៉ាឡា ភេទស្រី អាយ ១៩ឆ្នាំ មានទីលំនៅនៅទីតាំងកើតហេតុខាងលើ បានលេបថ្នាំប្រភេទ វីតាមីន អស់ជាច្រើនគ្រាប់បណ្ដាលឱ្យប្រតិកម្មថ្នាំ ប្រកាច់នៅក្នុងបន្ទប់គេងរបស់ខ្លួន។

នៅមុនសម្លាប់ខ្លួន នារីរងគ្រោះបានបន្សល់ទុកត្រឹមសំបុត្រសរសេរដោយដៃរបស់ខ្លួនផ្ទាល់ ថា

«កូនសុំទោសប៉ាម៉ាក់ ដែលកូនមិនទាន់បានសងគុណលោកទាំងពីរ ហើយកូនទៅដោយមិនបានលាបែបនេះ កូនទៅមុខលែងរួចហើយម៉ាក់អើយកូនស្ដាយណាស់ ដែលកូនមិនបានបំពេញភារៈជាកូនល្អរបស់លោកទាំងពីរ តើកូននៅរស់ធ្វើអ្វី ដើម្បីអីទៀត កូនហត់ណាស់ កូនចង់បិទភ្នែកសម្រាករហូត មិនចង់បើកភ្នែកទេ។ បើមានជាតិក្រោយ កូនសូមធ្វើជាកូនប៉ាម៉ាក់ទៀត» ។

ក្រោយពីមានការសង្ស័យ ឪពុកម្ដាយជនរងគ្រោះទាំងពីរ បានទៅមើល គឺបានឃើញកូនពុលថ្នាំ ក្នុងស្ថានភាពធ្ងន់ធ្ងរ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ តែដោយស្ថានភាពមិនអាចព្យាបាលបាន ហើយគ្រូពេទ្យបានជួយអស់ពីសមត្ថភាព តែមិនអាចជួយបាន នារីក៏បានដាច់ខ្យល់ស្លាប់ទៅ ដោយបានបន្សល់នូវភាពសោកសៅដល់ក្រុមគ្រួសារ និងមិត្តភក្ដិ ។

បច្ចុប្បន្នសាកសពជនរងគ្រោះ បានបញ្ជូនមកដល់គេហដ្ឋានវិញ ហើយក្រុមគ្រួសារ កំពុងរៀបចំធ្វើបុណ្យទៅប្រពៃណី ព្រះពុទ្ធសាសនា៕

នេះក៍ជាសារផ្ដាំទៅប្រិយមិត្ត កុំឲ្យយកតម្រាប់តាមនៅជម្រើសបែបនេះ ព្រោះបានត្រឹមតែស្លាប់ ពុំមានបានអ្វីមកវិញឡើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor