Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មណ្ឌលគិរីៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពីបទលួចឈើពីក្នុងរដ្ឋបាលព្រៃឈើខណ្ឌ យកមកលាក់ទុកក្នុងទីតាំងសិប្បកម្មកែច្នៃឈើមួយកន្លែង ដែលសិប្បកម្មមួយនេះ ត្រូវគេអះអាងថា មិនមានច្បាប់ទម្លាប់ត្រឹមត្រូវទេ។

ប្រតិបត្តការខាងលើនេះ ធ្វើឡើងដោយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងមានការសម្របសម្រួលពី លោក ម៉ម​ វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីនាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។

ប្រភពពីនាយរងខណ្ឌរដ្ឋបាលព្រៃឈើបានប្រាប់ថា ម្ចាស់ទីតាំងខាងលើឈ្មោះ អ៊ាម​ ប៊ុនលី ស្ថិតក្នុងភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រភពបន្តថា ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតម៉ូទ័រកាត់ជ្រៀកឈើចំនួន៥គ្រឿង​ រួមទាំងឈើចម្រុះជាច្រើន នៅមិនទាន់វាស់វែងនៅឡើយ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ខឿន សុឃីម បច្ចុប្បន្ន កំពុងស្ថិតក្នុងចំណាត់ការរបស់នគរបាលក្រុងសែនមនោរម្យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor