
សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន កុំប្រហែស ព្រោះអាចខាតបង់ក្នុងរយៈពេលខ្លី ដោយនេះជាបទពិសោធន៍ ពីលោក Vin Visnouka ចុះពីរថយន្ត មិនបានពន្លត់ម៉ាស៊ីន ធ្វើឲ្យជនឆ្លៀតឱកាសពីរនាក់ បើកទ្វារយកការបូប និងទូរស័ព្ទ ព្រមទាំងថវិការមួយចំនួន។

ដោយហេតុការណ៍នេះកើតឡើងនៅ ម៉ោងជាង០៩យប់ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៨ ម្សិលមិញនេះ នៅម្ដុំផ្សារដើមគរ ដោយក្នុងនោះលោកបានបង្ហោះវីដេអូបង្ហាញថា៖

នេះជាវីឌីអូដែលបានបង្ហាញពីមុខសញ្ញាក្រុមចោរលួចកាបូបរបស់ខ្ញុំ ពួកវាមានគ្នាពីរនាក់។

លោកបានបន្ថែមថា ៖ ខ្ញុំសូមប្រកាសជាដំណឹងថា ខ្ញុំមិនទទួលខុសត្រូវលើប្រព័ន្ធទំនាក់ទំនងសង្គមទាំងអស់របស់ខ្ញុំដែលមាននៅក្នុងទូរស័ព្ទ Samsung A7 ដែលលោកចោរបានលួចកាលពីប្រហែលម៉ោង ៩និង១៥នាទីយប់នេះនៅម្តុំផ្សារដើមគរ។
នៅក្នុងកាបូបនោះមាន ទូរស័ព្ទពីរគ្រឿង ដែលមានលេខ 095 86 71 71 , 086 96 88 00 , 099 78 88 00។ សោរផ្ទះ និងកាតទ្វារ ជាមួយនឹងលុយចំនួនប្រហែលជា ២០ ម៉ឺនរៀល។
សូមទស្សនាវីដេអូ ចោរធ្វើសកម្មភាពលួច៖
ជាចុងក្រោយលោក សូមជូនពរលោកចោរឲ្យជួបសំណាងល្អណា។