Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនម្នាក់ ត្រូវបាន​កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ឃាត់ខ្លួន ខណៈរូបគេជិះម៉ូតូលាក់ថ្នាំញៀន​ឆ្លងកាត់ គោលដៅត្រួតពិនិត្យជាតិស្រវឹង និងពង្រឹងច្បាប់ចរាចរណ៍ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ សាលាវិទ្យាលយ័ជាស៊ីមសាមគ្គី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យឈ្មោះ សួន ភា អាយុ២០ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់ម្តុំផ្លូវ២០០៤ (ម៉ៃដា) មានស្រុកកំណើត ឃុំព្រៃឈ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ព្រមទាំងដកហូតបានថ្នាំញៀនចំនួន១កញ្ចប់តូច រួមនឹងម៉ូតូមួយគ្រឿងម៉ាកហុដា សេ១២៥ ស៊េរី០១៧ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1GV-4255។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor