នាថ្ងៃសៅរ៍ ដែលជាថ្ងៃចុងសប្ដាហ៍នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំលឹករូបថតអនុស្សាវរីយ៍មួយសន្លឹកជាមួយភរិយាកាលដោយភ្ជាប់ជាមួយសំណេរថា៖
តាមរយៈរូបថត១សន្លឹកនេះគឺបានបញ្ជាក់ច្បាស់ថា កម្ពុជាពីមុនយ៉ាងណា… ហើយកម្ពុជាសព្វថ្ងៃរីកចម្រើនយ៉ាងណា។ ទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ខ្ញុំនៅជាមួយបងប្អូនជានិច្ច!
សម្ដេចបានបន្តថា អរគុណភរិយាជាទីស្រឡាញ់ និងអរគុណបងប្អូនជនរួមជាតិដែលមានជំនឿលើការដឹកនាំរបស់ខ្ញុំ ហើយនៅតែបន្តគាំទ្រ និងបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា”។
ជាចុងក្រោយសម្ដេច ជូនពរបងប្អូនបានសប្បាយរីករាយថ្ងៃសៅរ៍ និងធ្វើដំណើរកំសាន្តជិតឆ្ងាយមានសុខសុវត្ថិភាពគ្រប់ៗគ្នា!