Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនម្នាក់ បានរងរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរ និងនារីម្នាក់ទៀត ដែលរួមដំណើរជាមួយ បានសន្លប់មួយដង្ហើមចង្រិត បន្ទាប់ពីជិៈម៉ូតូឌុបគ្នាយ៉ាងលឿន ជ្រុលទៅបុករថយន្តឡិចស៊ីស LX470 ពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯង ខណ្ឌដង្កោ ជាប់ព្រុំប្រទល់ជាមួយសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេបានឃើញយុវជនប្រុសស្រី២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក SUZUKI Lets ពណ៌ស លាយខៀវ ពាក់ស្លាកលេខ កណ្ដាល 1Z-0860 ជិះឌុបគ្នាតាមបណ្តោយផ្លូវ60ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្របពេលដែលរថយន្តឡិចស៊ីស LX470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-8938 ធ្វើដំណើរស្របគ្នានៅខាងមុខ បានបើកមកចញ្ចើមផ្លូវ ក៏ត្រូវម៉ូតូSUZUKI Lets បុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ជាអ្នកឌុប បាក់ជើងខាងស្ដាំ រងរបួសធ្ងន់ ចំណែកនារីម្នាក់ទៀត ដែលអង្គុយពីក្រោយ សន្លប់មួយដង្ហើមចង្រិត រឺឯម៉ូតូបានខ្ទេចមួយកំណាត់មុខ ហើយរថយន្តបែកកញ្ចក់ និងកាងក្រោយយ៉ាងដំណំផងដែរ ។

ក្រោយកើតហេតុ យុវជនរងគ្រោះម្ចាស់ម៉ូតូ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន សួគ៌ា ទៅដឹកបញ្ចូនមកកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកឯនារីរងគ្រោះដែលអង្គុយខាងក្រោយ បានក្រោកឡើងវិញ ហើយត្រូវបានបងប្អូនដែលបានស្គាល់ ដឹកចេញទៅបាត់ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូខាងលើ ទៅរក្សារទុកនៅអធិការដ្ឋាននគរបាលចរាចរណ៍ខណ្ឌដង្កោ រងចាំដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ៕

វីដេអូ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor