
ភ្នំពេញៈ នារីវ័យក្មេងរូបស្រស់ម្នាក់ បានឈរទ្រហោរយំលើស្ពានជ្រោយចង្វារ បំណងចង់លោតទឹកសម្លាប់ខ្លួន សង្ស័យមានវិបត្តិក្នុងគ្រួសារ តែត្រូវបានប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន ព្រមទាំងសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅលើស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នារីរូបស្រស់ ដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយសារតែនាងមិនព្រមនិយាយអ្វីទាំងអស់។
បើតាមការឲកុដឹងពីអ្នករត់ម៉ូតូកង់បី បានឲ្យដឹងថា ពេលគាត់កំពុងបើកម៉ូតូកង់បីឆ្លងកាត់ស្ពានជ្រោយចង្វារ ស្រាប់ឃើញនារីម្នាក់ កំពុងឈរទ្រហោរយំនៅលើស្ពានបំណងចង់លោតទឹកសម្លាប់ខ្លួន។ ពេលនោះគាត់ក៏ឈប់ និងនិយាយសួរនាំ ហើយលួងលោម ដើម្បីកុំឲ្យនាងលោតទឹក និងបានរាយការណ៍ប្រាប់សមត្ថកិច្ចផងដែរ។

ក្រោយពីប្រជាពលរដ្ឋជាច្រើន និងក្រុមអ្នកសារព័ត៌មាន ព្រមទាំងព្រមសមត្ថកិច្ចនិយាយលួងលោមអស់រយៈពេលយ៉ាងយូរ ទើបនារីរូបនោះព្រមឡើងជិះកង់បីទៅផ្ទះតែម្ដង ដោយមិនបានប្រាប់ពីមូលហេតុនោះទេ៕







វីដេអូ៖