Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ ផ្ទះសម្បែងរបស់​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ចំនួន​៣ នៃ​ខេត្តសៀមរាប ត្រូវ​បាន​គ្រោះ​ធម្មជាតិ​បំផ្លិចបំផ្លាញ នៅ​រសៀល​ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ​ទី​២០ ខែឧសភា​ ឆ្នាំ​២០១៨​។

​មន្ត្រី​នគរបាល​មូលដ្ឋាន​ បានឲ្យ​ដឹង​ថា ស្រុកចំនួន៣ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ រួមមាន ​​ភូមិ​ជ្រៃ​,​ ភូមិ​ទឹក​វិល​,​ ភូមិ​សណ្តាន់​,​ ភូមិ​ទឹកថ្លា​ ​សង្កាត់​ទឹក​វិល​ ក្រុង​សៀមរាប ការ​ខូចខាត​មាន​ របើក​ដំបូល​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​២០​ខ្នង​,​ ផ្ទះ​រលំ​​ដល់​ដី​ចំនួន​២១​ខ្នង​,​ ដើមឈើ​ដួល​រលំ​របួស​ដល់​មនុស្ស​ម្នាក់​។

ចំណែក នៅស្រុកប្រាសាទបាគង ឃុំ​មាន​ជ័យ រន្ទះបាញ់​គោ​ងាប់​មួយ​ក្បាល​,​ ឃុំ​បាគង​ របើក​ប៉ាយ​សាលាស្រុក​​មួយ​ផ្ទាំង​មក​ដល់​ដី​,​ រលំ​តូប​លក់ដូរ​មួយ​ខ្នង​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉​រ​ត្រ​,​ ឃុំ​អំពិល​ រលំ​ផ្ទះ​ចំនួន​៤​ខ្នង​ ​ខូច​ម៉ូតូ​មួយ​គ្រឿង​ ទូរទស្សន៍​២​គ្រឿង​,​ កង់​មួយ​គ្រឿង​ និង​ស្រូវ​មួយ​តោន​ និងឃុំ​ក​ណ្តែ​ក របើក​ដំបូល​មួយ​ខ្នង​។​

ខណៈ​ស្រុកពួក ឃុំ​ពួក ប៉ះពាល់​ចំនួន​២​ភូមិ​ របើក​ដំបូល​មួយ​ខ្នង​,​ ដួល​បង្គោល​អង្គ​តែ​ន​វិទ្យុ​មួយ​ដើម​ និង​រលំ​ស្លាក​សញ្ញា​គណបក្ស​ចំនួន​មួយ​កន្លែង​,​ ​ឃុំ​ខ្នាត​ ប៉ះពាល់​ចំនួន​៣ភូមិ​ បណ្ដាល​ឲ្យ​រលំ​ផ្ទះ​ចំនួន៥​ខ្នង​ របើក​ដំបូល៨ខ្នង​។

សរុប​ការ​ខូចខាត​ រលំ​ផ្ទះ​ចំនួន​២៧​ខ្នង ​របើក​ដំបូល​៣០​ខ្នង​ ដួល​បង្គោល​អង្គ​តែ​ន​មួយ​កន្លែង រលំ​ស្លាក​គណបក្ស​ចំនួន​១​ស្លាក ​ខូច​ម៉ូតូ​៩​គ្រឿង​,​ កង់​មួយ​គ្រឿង​ រន្ទះបាញ់​ងាប់​គោមួយ​ក្បាល​,​ ខូច​ស្រូវ​មួយ​តោន​ របួស​មនុស្ស​ម្នាក់​ស្រាល​ និង​សម្ភារៈ​មួយ​ចំនួន​។

យ៉ាងណា ករណី​ខាងលើ​នេះ សមត្ថកិច្ចបញ្ជាក់ថា ​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor