
តាកែវ៖ យោងតាមលោក ផល ផាន អធិការនគរបាលស្រុកទ្រាំង បានប្រាប់ ឲ្យដឹងថា កាលវេលាម៉ោង ៧ និង៣៤នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិសូភី ឃុំរនាម ស្រុកទ្រាំង មានបុរសម្នាក់បានស្លាប់ ឈ្មោះ ទឺ មករា ភេទប្រុសអាយុ ៣៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បន្ទាប់ពីបុរសនេះបានតខ្សែភ្លើង ទុកឆក់កណ្ដុល ដែល តែងតែលួចចូលស៊ីមាន់ របស់គាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែអកុសល្យភ្លាត់ ស្នាតបណ្ដាល ឲ្យឆក់ខ្លួនឯង ស្លាប់ភ្លាមៗ ។


ក្រោយពីបានកំម្លាំងនៃអធិការដ្ឋាននគរបាលស្រុក ចុះមកពិនិត្យ និងធ្វើកោសល្យ វិច្ច័យ ឃើញថាបុរសនេះពិតជាបានស្លាប់ ដោយឆក់ខ្សែភ្លើង ពិតប្រាកដមែន បច្ចុប្បន្ន សព ជនរងគ្រោះត្រូវបានប្រគលជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕




