Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប្រទេសកម្ពុជាយើង គឺជាប្រទេសកសិកម្មដ៍ធំមួយផងដែរនៅអាស៊ីអាគ្នេយ៍ ខណៈប្រជាពលរដ្ឋប្រមាណ ជាង៧០ភាគរយ ប្រកបមុខ របរការងារ ផ្នែកកសិកម្ម ដោយមើលឃើញពីសក្តានុពលលើវិស័យកសិកម្មនេះហើយ ទើប ខាងក្រុមហ៊ុនរបស់វៀតណាមមួយ ដែលមានឈ្មោះថា FLC Group មានគម្រោងនឹងមកបោះទុនវិនិយោគចំនួន ១ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ខាងមុខនេះ លើវិស័យកសិកម្ម ទេសចរណ៍ អាកាសចរណ៍ និង សណ្ឋាគារ។

នេះបើយោងតាម ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និង នេសាទ បានអនុញ្ញាតឲ្យ ខាងគណៈប្រតិភូ នៃក្រុមហ៊ុនវៀតណាម FLC Group ខាងលើ ចូលជួបពិភាក្សាការងារ កាលពីថ្ងៃទី ១០ ខែ ឧសភា ​ឆ្នាំ ២០១៨កន្លងទៅនេះ ។

ទាក់ទងនឹងកិច្ចពិភាក្សានេះដែរ គឺមានការផ្តោតលើចំណុចសំខាន់ៗ រួមមាន ៖

១/ ការបោះទុនវិនិយោគលើផ្នែកកសិកម្ម រួមមានការដាំដុះបន្លែ ម្ទេស និង ផ្លែឈើមួយចំនួន សម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស និង ការផ្គត់ផ្គង់ទេសចរ នៅក្នុងស្រុក ។

២/ ការកែច្នៃ វិចខ្ចប់ នូវផលិតផលកសិកម្ម នៅកម្ពុជា ក្នុងគោលបំណងដើម្បីនាំចេញក្រៅប្រទេស ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor