Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ករណី​ស្លាក​យីហោ នៃ​ហាង​លក់ដូរ​ នៅ​ក្រុង​ប៉ោយប៉ែត ដែលសរសេរ​អក្សរ​ចិន​, ថៃ ធំៗ​​លើ​អក្សរ​ខ្មែរ ហើយកន្លែង​ខ្លះ​មិន​មានទាំង​សរសេរ​អក្សរ​ខ្មែរ​នោះ បង្កការ​រិះគន់យ៉ាងខ្លាំង ដោយចាត់ទុក​ការសរសេរ​អក្សរ​បរទេស លើ​បូរណភាព​ទឹកដី​កម្ពុជា​បែបនេះ ថា​ជាការ​មើលងាយ វាយ​បន្ថោក​តម្លៃ​ខ្មែរ​ខ្លួនឯង​ ខណៈខាងមន្ត្រីក៍បាន​ប្រតិកម្ម​ថា ករណីនេះ​មន្ត្រី​បាន​ចុះ​អប់រំ និងណែនាំ​រួចហើយ​ មួយដង​ជា​ ០២​ដង តែ​ម្ចាស់​ដាក់​ស្លាកយឺហោ​ទាំងនោះ មិន​ស្តាប់ និងមិន​អនុវត្តតាមឡើយ​។​

​ស្លាក​ទាំងនោះ មានដូចជា​ ហាង​អាហារ ហាង​កាហ្វេ ហាង​អ៊ី​ន​ធឺ​ណែ​ត បៀរ​ហ្គា​ដិ​ន ផ្ទះសំណាក់ សណ្ឋាគារ ... ​ទាំងនោះ​ស្ថិតនៅ «​តំបន់​ប្លុក​កាស៊ីណូ និង​តាម​មាត់​អូរ​ព្រំដែន​កម្ពុជា ថៃ​ » ស្ថិតភូមិ​ក្បាលស្ពាន​០១​ នៅ​ម្តុំ​ផ្លូវ​ផ្សារ​ដើម​ពុទ្រា និង​ជិត​ផ្សារ​ប៉ោយប៉ែត​ថ្មី ឬ​ផ្សារ​អគ្គ និង​នៅ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​បាលី​លេ​យ្យ​១ បាលី​លេ​យ្យ​២ ភូមិ​ប៉ោយប៉ែ​តនៃ​សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។

​ករណី​​សរសេរ​ជា​អក្សរ​ចិន​, ថៃ និងអត់​អក្សរ​ខ្មែរ ឬ​មាន​ដែរ តែ​នៅ​ពីក្រោម​ និង​តូច​ជាង​នៅ​តំបន់​ប៉ោយប៉ែត​នោះ ប្រជាជន និងអាជ្ញាធរ​មិន​គាំទ្រឡើយ សង្ឃឹមក្រោយការរិះគន់ និងការចែករំលែករបស់ពុកម៉ែបងប្អូនរួច នឹងមានវិធានការពីថ្នាក់លើ ៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor