Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ បុរសម្នាក់ បានរាយ​លួសតខ្សែភ្លើង ដើម្បីឆក់កណ្ដុរមិនឲ្យចូលស៊ីស្រូវ ប៉ុន្តែមិនបានប្រុងប្រយ័ត្ន ក៏ភ្លាត់ស្នៀត បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង៧៖១០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅ​ចម្ងាយពីភូមិពោធិសាបាង ៥០០ម៉ែត្រ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ម៉េង ស៊ា ភេទប្រុស អាយុ៤៥ឆ្នាំ ជន​ជាតិខ្មែរ មុខរបរកសិកររស់ភូមិ/ឃុំ ខាងលើ។

មុនពេលកើតហេតុជនរងគ្រោះយកខ្សែលួស​រាយ​ពេញវាលស្រែ ដើម្បីឆក់កណ្ដុរ រួចរត់ទៅដោតឌុយភ្លើង ស្រាប់​តែជនរងគ្រោះរអិលជើងដួលប៉ះនឹងខ្សែលួស បណ្ដាលឲ្យឆក់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។

ក្រោយកើតហេតុសមត្ថកិច្ចចុះ​មកធ្វើកោសលវិច័យលើសាកព​ជនរងគ្រោះ ឃើញថា សព​ពិតជាត្រូវខ្សែភ្លើងឆក់ប្រាកដមែន។ ពិនិត្យចប់ សាកសពត្រូវបានសមត្ថកិច្ច​ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor