Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា អតីតមេបក្សសង្រ្គោះជាតិ មិនដែលហ៊ានសរសើរវិស័យកីឡានៅកម្ពុជា ដែលមានការរីកចម្រើនដូចសព្វថ្ងៃនោះទេ ព្រោះបើគេសរសើរ គឺមាននន័យថា សរសើរសម្តេចហើយ ព្រោះសម្តេច បានដឹកនាំវិស័យកីឡានេះបានល្អប្រសើរ។

ការថ្លែងរបស់សម្ដេច ហ៊ុន សែន នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រតិភូគ្រូបង្វឹក និងកីឡាករកីឡាការិនីកីឡាតេក្វាន់ដូ ITF កម្ពុជា និងប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ដល់ម្ចាស់ជយលាភី ក្រោយបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី៩ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។

សម្តេច បន្តថា គេមិនហ៊ានសរសើរការរីកចម្រើនវិស័យកីឡានោះទេ បើគេសរសើរ មានន័យថា សរសើរសម្តេចហើយ ព្រោះសម្តេច បានដឹកនាំផ្នែកកីឡានេះ មានការរីកចំរើន។ សម្តេចថា គ្រាន់តែលើកសរសើរមានទៅទាស់អី ព្រោះកីឡា និងនយោបាយខុសគ្នាទេ។

សម្តេចបន្ថែមថា មានអ្នកខ្លះនិយាយថា បើមិនដូចមេដឹកនាំទេ កីឡាករខ្មែរ មិនដែលឈ្នះគេទេ។ សម្តេច ក៏បានអំពាវនាវកុំឲ្យជេរគ្នាទៅវិញទៅមកនៅពេលមានការប្រកួតកីឡាម្តងៗ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor