ពោធិ៍សាត់ៈ បុរសម្នាក់ បានស្លាប់ដោយសាររន្ទះបាញ់ ខណៈដែលគាត់ងធ្វើដំណើរពេលមេឃកំពុងតែមានភ្លៀងខ្យល់ធ្លាក់ខ្លាំង។
ករណីគ្រោះធ្វើធម្មជាតិខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី៩ ខែឧសភា២០១៨ ត្រង់ចំណុចអូស្រឡៅ ស្ថិតក្នុងភូមិឆាយលុក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពពីសមត្ថកិច្ច ដែលបានចុះដល់កន្លែងកើតហេតុ បានឲ្យដឹងតាមរយៈទូរសព្ទ័ថា ជនរងគ្រោះក្នុងករណីរន្ទះបាញខាងលើនេះ ឈ្មោះ ធន់ សូត្រ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរជាកម្មករ ស្នាក់នៅក្នុងភូមិ/ឃុំខាងលើ។
អធិការនគរបាលស្រុកវាលវែង លោក ធីម ឡេង បានឲ្យដឹងតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី១០ឧសភា ២០១៨នេះថា មុនពេលកើត ជនរងគ្រោះបានធ្វើដំណើរពីចម្ការត្រឡប់មកផ្ទះវិញ ខណៈដែលមេឃកំពិងធ្លាក់ភ្លៀងខ្លាំង មកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ភ្លាមៗនោះកើត ក៏មានការផ្អើលឆោឡោឡើងដល់ក្រុមគ្រួសាជនរងគ្រោះ និងបានរាយការណ៍ជូនទៅសមត្ថកិច្ចនគបាលមូលដ្ឋានចុះធ្វើការពិនិត្យសាកសពជនរងគ្រោះដល់កន្លែងកើតហេតុឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន និងបានប្រគល់សាកសពជនរងគ្រោះដឹកយកទៅលំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ។
អធិការនគបាលស្រុកវាលវែង បានបន្ថែមទៀតថា នៅស្រុករបស់លោកតែងតែកើតមានករណីរន្ទះបាញ់ បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាញឹកញាប់ណាស់ ឲ្យតែកើតមានភ្លៀងខ្យល់ធ្លាក់ម្តងៗ។
លោកអធិការ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកទាំងអស់ត្រូវមានការប្រុងប្រយត្ន័នៅពេលមានភ្លៀងខ្យល់ធ្លាក់ម្តងៗ សូមរកកន្លែងមានសុវត្ថិភាព និងកុំធ្វើដំណើរទៅមកឲ្យសោះ ដើម្បីជៀសវាងបាត់បងសាច់ញាតិ កើតឡើងដូចករណីដូចខាងលើនេះផងដែរ៕


