Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយរដ្ឋមន្ដ្រីកម្ពុជា​ នៅថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០១៨​ បានថ្លែងថា​ ដើម្បីជួយដល់បងប្អូន និងកូនក្មួយដែលមានបំណងចង់ទិញរថយន្តដំឡើង នៅកម្ពុជាសម្រាប់ធ្វើជារថយន្តឈ្នួលដឹកកម្មករ ហើយមានការលំបាកក្នុងការខ្ចីប្រាក់ធនាគារ ឬដោយ​សារការប្រាក់ធនាគារឯកជនខ្ពស់ពេកមិនអាចមានលទ្ធ​ភាព គឺខ្ញុំបានស្នើសុំឲ្យ​ធនាគារជាតិកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សិក្សាឲ្យ​បានច្បាស់អំពីគោលនយោបាយកម្ចីថវិកាដែលមានភាពអនុគ្រោះទាបបំផុត ដែលក្រុមហ៊ុន Daehan Auto Cambodia មានបំណងចង់បង្កើតជាធនាគារមួយជួយផ្តល់ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាបជាងធនាគារឯកជន។

តាមរយៈកម្ចីប្រាក់ ដែលមានអត្រាការប្រាក់ទាបនេះ គឺនឹងជួយឲ្យ​សេវាដឹកជញ្ជូនបងប្អូនកូនក្មួយកម្មករនៅទូទាំងប្រទេសកាន់តែសុវត្ថិភាពល្អប្រសើរឡើង។ ទន្ទឹមនឹងនេះ ខ្ញុំសង្ឃឹមថារោងចក្រ នឹងផលិតដំឡើងរថយន្ត ដែលមានគុណភាព និងសុវត្ថិភាពនៅកម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក​ របស​ សម្ដេច​ ហ៊ុន​ សែន​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor