Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តារាចម្រៀង និងជាអតីតបេក្ខជន Cambodia Idol គឺកញ្ញា សុវត្ថិឌី ធារិកា ហាក់ដូចជាមានប្រជាប្រិយភាពខ្លាំងឡើងៗ ដោយគេតែងតែឃើញវត្តមានកញ្ញាក្នុងកម្មវិធីផ្សេងៗជាងតារាសិល្បករដ៏ទៃទៀត ទោះបីទើបតែប្រឡូកក្នុងវិថីសិល្បៈ តែកញ្ញាត្រូវបានតារាដ៏ទៃទៀត ចូលចិត្ត ស្រលាញ់ និងរាប់អានកញ្ញាច្រើនណាស់។

បើនិយាយពីសម្រស់វិញ កញ្ញា សុវត្ថិឌី ធារិកា ហាក់ដូចជាមនុស្សពីរផ្សេងៗគ្នា ពេលទើបប្រឡូកក្នុងវិថិសិល្បៈដំបូងនាងមិនសូវជាមានសម្រស់ទាក់ទាញទេ តែសព្វថ្ងៃគឺអាចនិយាយបានស្អាតខ្លាំង​ និងមើលសឹងតែមិនស្គាល់។

ដោយឡែក ស្របពេលដែលចូលរួមក្នុងកម្មវិធីមួយដ៏ធំ កញ្ញា សុវត្ថិឌី ធារិកា ក៏បានជួបជាមួយនិងកំពូលតារាចម្រៀងជួរមុខប្រចាំប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ ធ្វើឲ្យនាងមានអារម្មណ៍រំភើប និងបានបង្ហោះសារបែបនេះថា:

«លោកពូ ព្រាបសុវត្ថិ គឺជាidol និងជាគ្រូនៅក្នុងចិត្តរបស់ខ្ញុំ អរគុណលោកពូច្រើនណាស់ដែលតែងតែផ្ដល់នូវដំបូន្មានដល់រូបនាងខ្ញុំ»។

នេះបញ្ជាក់ថា លោក ព្រាបសុវត្ថិ តែងតែត្រូវគោរព ស្រលាញ់ ពីតារាចម្រៀងបន្លកថ្មី ដោយសារតែលោកមិនត្រឹមតែមានសមត្ថភាព ប៉ុន្នោះទេ ថែមទាំងចេះជួយ និងផ្តល់អនុសាសន៍ល្អដល់ពួកគេទៀតផង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor