Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ រថយន្តហ៊ី​យ៉ាន់ដាយ បានបុកជាមួយ​ម៉ូតូវ៉េវឆ្លាមពេញទំហឹង​ បណ្តាលឲ្យយុវជនម្នាក់បានបាត់បង់ជីវិត។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦និង៣៥នាទីយប់ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចអូរត្រាវ ទល់មុខចម្ការលោក ណាប់ ប៊ុនហេង ស្ថិតនៅក្នុងភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ។

មន្ត្រីនគរបាលប៉ុស្តិ៍យក្សឡោម បានឲ្យដឹងថា យុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវឆ្លាម ពណ៌ស គ្មានស្លាកលេខ បានរងរបួសធ្ងន់ បន្ទាប់ពីនគរបាលចរាចរណ៍ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបានស្លាប់ពាក់កណ្តាលផ្លូវមិនទាន់ស្គាល់អត្តសញាណនៅឡើយ។ ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ(៥ផ្លូវ) ពណ៌ស ពាក់ស្លាកលេខកំពង់ចាម ៣A-៣១៧៦ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការវាស់វែង ហើយ​រឹបអូសយកមធ្យោបាយទាំងពីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។

ដោយឡែកសពយុវជនរងគ្រោះសមត្ថកិច្ចបានតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor