
ប៉ៃលិនៈ ជនសង្ស័យ៥នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង៣រសៀលថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន។
ជនសង្ស័យ១-ឈ្មោះ ថោង ចាន់ដារ៉ា ហៅអារេច ភេទប្រុស អាយុ២១ឆ្នាំ សិស្ស បច្ចុប្បន្នរស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ២-ឈ្មោះ ឡោះ ម៉ាតមីន អាយុ២០ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិឃុំកើតហេតុខាងលើ។ ៣-ឈ្មោះ លី វី ហៅពៅ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិមិនពិតប្រាកដ។ ៤-ឈ្មោះ ពៅ ង៉ោល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ៥-ឈ្មោះ ឆាប់ មីឌី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។





ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ( ម៉ាទឹកកកICE ) ចំនួន១កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕