ខេធើរីណាដែលជារបស់ ភិន សុដាលីស កាន់តែធំធាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ រីឯមុខមាត់កាន់គួរឲ្យស្រលាញ់ផងដែរ ព្រមទាំងមានទម្រង់មុខកាន់តែដូច ប៉ែន ចំរុង ផងដែរ។
នៅពេលលោក អ៊ិន សុភិន និង ភិន សុដាលីស បង្ហោះនៅលើហ្វេសប៊ុកម្ដងៗ អ្នកគាំទ្រតែងតែពោលសរសើរថា នាងតូច ខេធើរីណា កាន់តែធំ មុខរឹតតែដូច ប៉ែន ចំរ៉ុង គ្មានខុសជាពិសេសនៅពេលក្មេងតូចរូបនេះសើចលៀនអណ្ដាត និងធ្វើទឹកមុខបែបក្រមិចក្រមើម។
គួររម្លឹកថា កូនស្រី ភិន សុដាលីស ខេធើរីណា កើតនៅថ្ងៃទី ៦ ខែតុលាឆ្នាំ ២០១៦។ បើគិតមកដល់ពេលនេះនាង តូចមានអាយុជិត ២ឆ្នាំហើយ៕