Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តក្រុងមួយគ្រឿងលួចដឹកសាច់សត្វព្រៃពីប្រទេសថៃចូលមកដល់ក្រុងភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ចប្រឆាំងបទលើ្មសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចុះឆែកឆេររកឃើញ និងរឹបអូសបាន​ជាង១តោន ដែលបង្កប់នៅបាតរថយន្តនោះ។

ករណីបង្ក្រាបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០១៨នេះ ​នៅតាមបណ្តោយផ្លូវលេខ៣៨៤កែងលេខ២០៥ ក្នុងសង្កាត់ទូលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ហើយប្រតិបត្តិការណ៍ដោយកម្លាំងសមត្ថកិច្ចចម្រុះ និងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ កាំកុងត្រូល​ សមត្ថកិច្ចមូលដ្ឋាន មន្ត្រីកាំកុងត្រូលផងដែរ​ បានចុះឆែកឆេររថយន្ត​ មួយគ្រឿង​ ដែលសង្ស័យថា លួចដឹកសាច់សត្វខូចគុណភាពដែលនាំចូលពីប្រទេសថៃ រឹបអូសបានជិតប្រមាណជាង​១០០០គីឡូក្រាម។

​​បើតាមលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ​ និងឧត្តមសេនីយ៍ទោ​ ឡុ​ង​ ស្រេង​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ បានប្រាប់ឲ្យដឹងថា​ នៅក្នុងការចុះឆែកឆេរនេះ​ គឺកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការស្រាវជ្រាវរហូតមកដល់ចំណុចផ្លូវ៣៨៤​ កែងផ្លូវ២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃ២ បានឃាត់រថយន្តក្រុង មួយគ្រឿង ពណ៌សលាយផ្កាយឈូក ពាក់ស្លាកលេខ ភ្នំពេញ 3C-7077 ដែលជារបស់ក្រុមហ៊ុនឯកជន ហើយកម្លាំងសមត្ថកិច្ចចម្រុះយើងបានធ្វើការឆែកឆេររកឃើញសាច់សត្វខូចគុណភាពដែលនាំចូលពីប្រទេសថៃ។

ក្រោយពីធ្វើការឆែកឆេររួចមក កម្លាំងសមត្ថកិច្ចចម្រុះបានហៅម្ចាស់រថយន្ត និងតំណាងក្រុមហ៊ុន យកទៅធ្វើការសាកសួរនៅនាយកដ្ឋាន និងបន្តនីតិវិធី។

ប្រភពផ្សេងទៀតបាននិយាយថា រថយន្តក្រុងនេះដឹកសាច់សត្វព្រៃមកញឹកញាប់ណាស់តែមិនដែលឃើញសមត្ថកិច្ចបង្ក្រាប់ទេ ទើបតែលើកនេះនាំគ្នាចុះមកចាប់។ គេថាការដែលម្ចាស់រថយន្តក្រុងនាំចូលមកដល់នេះបានក៏ដោយសារតែមានការបើកដៃពីមន្ត្រីសមត្ថកិច្ចនៅច្រកព្រំដែន ពិសេសមន្ត្រីកាំកុងត្រូល និងមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៅទីនោះតែម្តង ជាអ្នកបើកដៃយកលុយដាក់ហោប៉ៅ ដោយមិនគិតពីផលប៉ះពាល់សុខភាពប្រជាពលរដ្ឋឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor