Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដើម្បីលើកកម្ពស់ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័សអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានកែប្រែរយៈពេល នៃការផ្តល់សេវាលិខិតឆ្លងដែនគំរូថ្មី។

យោងតាមសេចក្តីជូនដំណឹង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចដាក់ដំណើរការសាខាផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មីនៅតាមខេត្តចំនួន៣ទៀត និងកែប្រែរយៈពេលនៃការផ្តល់សេវាលិខិតឆ្លងដែនគំរូថ្មី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ។

អាសយដ្ឋានសាខាផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មីនេះ មាននៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តកោះកុង។

ការកែប្រែនេះ នឹងមានសេវាឆាប់រហ័ស គឺសេវាធម្មតារយៈពេល២០ថ្ងៃ ចំនួន១០០ដុល្លារមកត្រឹម១៥ថ្ងៃវិញ តែតម្លៃនៅដដែល, សេវាឆាប់រហ័សកម្រិតមធ្យម១០ថ្ងៃ តម្លៃ១៥០ដុល្លារ កែប្រែមក៧ថ្ងៃ តម្លៃនៅដដែល ចំណែកសេវាឆាប់រហ័ស ធ្វើក្នុងមួយថ្ងៃបាន គឺតម្លៃ២០០ដុល្លារដដែលទេ នេះសម្រាប់មនុស្សចាស់។

សម្រាប់កូនក្មេងវិញ សេវាធម្មតា៨០ដុល្លារ ក្នុងរយៈពេល២០ថ្ងៃមកត្រឹម១៥ថ្ងៃវិញ តម្លៃដដែល, សេវាឆាប់រហ័សកម្រិតមធ្យម១០ថ្ងៃ ១២០ដុល្លារមក៧ថ្ងៃវិញ និងសេវាឆាប់រហ័ស ធ្វើក្នុងមួយថ្ងៃបានតម្លៃ១៦០ដុល្លារដដែលទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor