Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ ចំនួន៧នាក់ រួមនិងវត្ថុតាងមួយចំនួន ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង សហការណជាមួយនិងកម្លាំងនគរបាលអធិការដ្ឋានខណ្ឌសែនសុខឃាត់ខ្លួន ខណៈពួកគេបានប្រមូលផ្តុំគ្នាលេងល្បែងជល់មាន់ ។

ប្រតិបត្តិការណ៍បង្ក្រាបនេះ ធ្វើឡើងថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២៖០០នាទី នៅចំណុចក្នុងដីឡូតិ៍ទុកចោល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ ទី១-ឈ្មោះ ប៉ិន សុភ័ក្រ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខែ្មរ មុខរបរ លក់ឡាន ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ទី២-ឈ្មោះ ចាន់ ឆលីហៀង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខែ្មរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ទី៣-ឈ្មោះ ពិន មករា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខែ្មរ មុខរបរ ជាងឡាន ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ទី៤-ឈ្មោះ លី ណូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខែ្មរ មុខរបរ លក់អុស ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ទី៥-ឈ្មោះ ពៅ អៀង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខែ្មរ មុខរបរ ជាងឡាន ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ទី៦-ឈ្មោះ អុល សុខគ្រីម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខែ្មរ មុខរបរ រត់តាក់ស៊ី ស្នាក់នៅភូមិកណ្តុល ឃុំជង្រក់ ស្រុកគង់ពិសី ខេត្តកពុងស្ពឺ (គ្មានសារធាតុញៀន)។ ទី៧-ឈ្មោះ ជា សិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខែ្មរ មុខរបរ ជាងឡាន ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

សម្ភារៈដកហូតបានរួមមាន៖ មាន់ជល់ចំនួន១ក្បាល, ប្រាក់រៀលចំនួន៣០៥.០០០រៀល, ម៉ូតូចំនួន៣គ្រឿង (ទី១-ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV-7697 , ទី២-ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-1529 និងទី២-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AN-2910 ។

លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា មុននិងឈានដល់ការឃាត់ខ្លួន កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថា នៅចំណុចខាងលើមានការបើកលេងល្បែងស៊ីសង ភ្នាល់ជល់មាន់ ក្រោយពីទទួលព័ត៌មាន លោកអធិការនគរបាលខណ្ឌ បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍សហការជាមួយជំនាញ ចុះដល់ចំណុចកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៧នាក់ រួមទាំងវត្ថុតាងខាងលើ យកមកធ្វើការសាកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor