Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តម៉ាកវីស្តូមួយគ្រឿង ដែលពលរដ្ឋអះអាងថា បើកបរដោយជនជាតិចិនម្នាក់ ខណៈដែលកំពុងបើកតាមផ្លូវ ស្រាប់តែបែកកង់ ទៅមុខលែងរួច អ្នកបើកបរទុករថយន្តចោលកណ្តាលផ្លូវ ហើយចាកចេញទៅបាត់តាំងពីយប់ថ្ងៃទី២០ ខែឧសភា នៅតាមផ្លូវលំក្នុងភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ព្រឹកថ្ងៃទី២១ ខែឧសភា ទៅហើយនៅមិនឃើញម្ចាស់មកផ្លាស់ប្តូរកង់ ជួសជុសយកទៅវិញ ទុកបង្កឲ្យកកស្ទះចរាចរណ៍ ទើបនគរបាលចរាចរណ៍ខណ្ឌចុះទៅស្ទូចលើរថយន្តខាងលើមករក្សាទុកជាបណ្តោះអាសន្ន។

រថយន្តខាងលើម៉ាក វីស្តូ ពណ៌ក្រហម ជាក់ស្លាកលេខ ភ្នំពេញ 2AN-0842 ត្រូវបានប្រជាពលរដ្ឋអះអាងថា បើកបរដោយបុរសជនជាតិចិនម្នាក់។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តខាងលើបានឃើញបើកឆ្លងកាត់ផ្លូវខាងលើ តាំងពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨មកម្លេះ ដល់ចំណុចខាងលើ រថយន្តបានរលត់ម៉ាស៊ីន ហើយបែកកង់មុខខាងស្តាំ ទៅមុខលែងរួច អ្នកបើកបរចុះចេញ ទុករថយន្តចោលហើយទៅបាត់ អស់១យប់ រហូតដល់ព្រឹកថ្ងៃទី២១ ខែឧសភា នេះនៅតែមិនឃើញម្ចាស់មកជួសជុលយករថយន្តចេញ ទុកឲ្យបង្ក កកស្ទះចរាចរណ៍ រាយការណ៍ប្រាប់សមត្ថកិច្ច ស្ទូចអូស យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ ជាបណ្តោះអាសន្ន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor