header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កែបៈ យ៉ាងហោចណាស់ក្មេងប្រុសវ័យជំទង់៤នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នា កាលពីម៉ោង៨៖២០នាទីយប់ថ្ងៃអាទិត្យ ១៣កើតខែ ជេស្ឋ ឆ្នាំច ស.ព ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣៣នៅចំណុចខាងលិចសាលាសង្កាត់ព្រៃធំ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

គ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូម៉ាកហុងដា C១២៥ ផលិតឆ្នាំ២០១៥  ពណ៌ខ្មៅ ពាក់ស្លាក​លេខ ព្រះសីហនុ ១F-០២៤០ បើកបរដោយឈ្មោះ ខេម សុចាវ ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិក្រំាង  សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត សិស្ស រងរបួសស្រាល  និងអ្នក​រួមដំណើរម្នាក់ឈ្មោះ កៅ ហ៊ួត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូខេត្តកំពត សិស្ស រងរបួសធ្ងន់ បានបុកជាមួយ​ម៉ូតូម៉ាកធូដេ ពណ៌ស ពាក់ស្លាក​លេខ កែប១A- ៩៧៧៣ បើកបរដោយឈ្មោះ ផាន់ ចាន់ធី ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប សិស្ស រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ យ៉ង ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ សិស្ស រងរបួសស្រាល។

ក្រោយកើតហេតុអ្នករងរបួស ត្រូវបានបញ្ជូនទៅពេទ្យឯកជនភូមិដំណាក់ចង្អើរ ។ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយក​រក្សាទុកនៅប៉ុស្តិ៍នគរបាលព្រៃធំ រង់ដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post