
ខេត្តសៀមរាប៖ នៅទីបំផុតសំណុតរឿងឃាត្តកម្ម សម្លាប់ថៅកែគ្រឿងបន្លាស់រថយន្តនៅកណ្ដាលក្រុងសៀមរាប ត្រូវបានលោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ឃាតខ្លួនបានជនសង្ស័យបានចំនួន ២នាក់ ដោយជនដៃដល់ម្នាក់ និងអ្នកផ្ដល់គម្រោងម្នាក់ ពាក់ព័ន្ធសម្លាប់ ថៅកែលក់គ្រឿងបន្លាស់ នៅក្រុងសៀមរាប កាលពីថ្ងៃ២៣ ខែមេសា ឆ្នាំ២០១៨ ឥឡូវនេះត្រូវបាននគរបាល ខេត្តសៀមរាប ចាប់បានហើយ។ ពេលនេះ កំពុងសាកសួរដោយជនសង្ស័យរូបនេះ បានសារភាពថាពិតជាបានសម្លាប់ថៅកែ លក់គ្រឿងបន្លាស់នោះមែន តែយ៉ាងណានោះ លោកមិនបានបញ្ជាក់លំអិតនោះទេ ដោយលោកថាកំពុងបន្តការសាកសួរ ឲ្យបានដិតដល់សិន។

សមត្ថកិច្ចមិនទាន់ បញ្ជាក់អំពីអត្តសញ្ញាណពិតប្រាកដឡើយ ពេលនេះកំពុងសាកសួរ នៅស្នងការ ខេត្តសៀមរាប។ បើតាមពត៌មាន ជនសង្ស័នេះត្រូវចាប់ខ្លួននៅយប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយនគរបាលខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា ជនម្នាក់ដែលសមត្ថកិច្ច ចាប់ខ្លួននាពេលកន្លងទៅមានឈ្មោះ ព្រហ្ម សុព្រឹក្ស ហៅ ថាន ភេទប្រុស អាយុ២៨ឆ្នាំ ដែលត្រូវបានចាប់ខ្លួនកាល ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នោះ ស្ថិតនៅចំណុចព្រៃគុយ ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប មិនមែនជាជនដៃដល់ពិតប្រាកដទេ គឺជននោះគ្រាន់តែ ជាសាក្សីតែប៉ុណ្ណោះ។
សូមបញ្ជាក់ដែរថា បុរសម្នាក់ជាម្ចាស់អាជីវករលក់គ្រឿងបន្លាស់រថយន្ត ត្រូវឃាតករ ចាក់សម្លាប់ ដោយកាំបិតចុងស្រួចនាអំឡុងម៉ោង៩យប់ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ហើយទើបឲ្យមានការភ្ញាក់ផ្អើល នាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ដដែល។ ជនរងគ្រោះឈ្មោះ ពិត បារាំង អាយុ៤៥ឆ្នាំ រស់នៅផ្ទះ កើតហេតុភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយពីធ្វើសកម្មភាពហើយ ជនដៃដល់បាន រត់គេចខ្លួនបាត់ ជាជំហានដំបូងផងដែរ សមត្ថកិច្ចបានអះអាងថាជាករណីប្លន់ ហើយសម្លាប់។ ទោះបីយ៉ាង ណាក៏ដោយ សមត្ថកិច្ចកំពុងស្រាវជ្រាវក្នុងរង្វង់ករណីឃាតកម្មនេះ ព្រោះថាសមត្ថកិច្ចមិនទាន់ សន្និដ្ឋានច្បាស់ លាស់ថាជាអំពើប្លន់ ឬជាគំនុំនោះទេ៕


