
ប្រទេសថៃ៖ តម្រួតថៃកាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៨ បានចុះទៅផ្ទះជួលមួយកន្លែង ស្ថិតនៅផ្ទះ លេខ 46/7 ភូមិលេខ 6, Bang Luang, Muang Pathum Thani ដើម្បីធ្វើការត្រួតពិនិត្យ ទីតាំងផលិតស្រាក្លែងក្លាយចំនួន ២០០ឡាំង ដែលមានតម្លៃជាង ១០លានបាតជាមួយ នឹងឧបករណ៍ផលិតកម្មមួយចំនួនទៀត។



ចំពោះផលិតផលស្រាទាំង២ម៉ាកខាងលើនេះ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង ដែលកន្លងមកក៏និយម ពិសារ ជាហូរហែរមកមិនថា ជាលក្ខណៈជួបជុំបងប្អូនក្រុមគ្រួសា ឬក្នុងពិធីជប់លៀងតូចធំនោះទេ បើគិតមក ដល់បច្ចុប្បន្ននេះគេសង្កេតឃើញ ប្រភេទស្រាទាំង២ ខាងលើ នៅតែចរាចរណ៍លើទីផ្សារក្នុងខេត្តកោះកុងជាដរាប ដោយឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិចាំយាម និងនៅតាមហាងមួយចំនួនក្នុងទីក្រុងភ្នំពេញក៏មានទីផ្សារដែរ៕
ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋ មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់



