Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មណ្ឌលគិរីៈ ក្រុមអ្នក​រត់តាក់ស៊ីដឹកជញ្ជូនឈើកែច្នៃ ​ប្រភេទ ទ្វារ-បង្អួច ឆ្លងកាត់តាមបណ្ដោយផ្លូវជាតិលេខ៧៦ បានកើតទុក្ខមិនសុខចិត្តនាំគ្នាប្រមូលផ្ដុំនៅមុខសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ធ្វើការតវ៉ាសមត្ថកិច្ចយកលុយច្រើនហួសសមត្ថភាព។

តាមប្រភពព័ត៌មានពីក្រុមអ្នកតវ៉ាបានឲ្យដឹងថា រឿងដែលពួកគាត់លើកគ្នាមកនេះ ក៏ព្រោះតែរាល់ការ​ដឹកជញ្ជូនម្ដងៗ គ្រាន់តែដឹកឈើដែលកែច្នៃ​រួចតែប៉ុណ្តោះ ហើយបើដឹកជញ្ជូ​នតាមផ្លូវវិញ គឺថារត់បានត្រឹមតែល្អមើលទេ ព្រោះលុយដែលចំណេញនោះ គឺបានតែបង់តែសមត្ថកិច្ចទេ​។

ពូកគាត់បានបន្តទៀតថា ពួកគាត់​ធ្លាប់បានធ្វើការតវ៉ារួចមកហើយ ប៉ុន្តែការធ្វើលើកនេះ គឺគ្រាន់តែសូមកុំឲ្យលោកនាយប៉ុស្តិ៍ទាំងពីរ គឺលោក ជុយ សុឃាង និង លោក ស្រ៊ុន ឈួន កុំយកលុយពីពួកគាត់ច្រើនពេក។

លើសពីនេះទៀតពូកគាត់ បានអះអាងថា ក្នុងឡាន១គ្រឿង ដែលដឹកទ្វារបង្អូច៥ទៅ៦សន្លឹក  គឺ​តម្រូវឱ្យបង់លុយជូនលោកទាំងពីរ ឲ២០ដុល្លារ ជាថ្នូរនៃការមិនបង្ក្រាប ដូច្នេះហើយ ពួកគាត់សង្ឃឹមថា ខាងសមត្ថកិច្ច នឹងជួយសម្រួលដល់ពួកគាត់ជាអ្នករកស៊ីតូចតាចផងចុះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor