
ថ្មីៗនេះ អ្នកលេងលើបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការរិះគន់យ៉ាងខ្លាំង និងផ្ទុះកំហឹងរហូតស្នើរសុំឲ្យមានការហាមឃាត់នាងថែមទៀតផង ទៅលើឆានែលយូធូប (YouTube) មួយដែលឈ្មោះ Natural Life TV ដោយគណនីយូធូប មួយនេះ តែងតែបង្ហាញនូវសកម្មភាពមនុស្សស្រីមួយរូបស្លៀកសម្លៀកបំពាក់បែបស៊ិចស៊ី ហើយធ្វើសកម្មភាពសម្លាប់សត្វព្រៃ រួចចម្អិនជាម្ហូបអាហារ ។

ជាមួយនឹងករណីនេះ លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន ក៍មិននៅស្ងៀមដែរ គឺខាងក្រសួងបរិស្ថានបានជ្រាបព័ត៌មាននេះអស់ហើយ និងកំពុងប្រមូលព័ត៌មានបន្ថែមទៀតជុំវិញករណីនេះ ហើយប្រសិនបើមានការរកឃើញថា ការសម្លាប់សត្វនេះមានកម្រិតធ្ងន់ធ្ងរនឹងឈានទៅចាត់ការតាមផ្លវូច្បាប់របស់ក្រសួងថែមទៀតផង។
លោកបានបន្តថា ករណីនេះ ខាងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានបញ្ជាឲ្យចាត់វិធានការបន្ទាន់តែម្តង ដើម្បីបង្ការ និងទប់ស្កាត់ការសម្លាប់សត្វព្រៃជាបន្តទៀត។

រូបភាពជាច្រើនទៀត







