
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន និង លោក ទូ ជាំង អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរចិន បាននិងកំពុងពិភាក្សាគ្នា លើការពង្រីកការស្វែងយល់គ្នាទៅវិញទៅមក និងពង្រឹងមិត្តភាព រវាងប្រជាជន នៃប្រទេសទាំងពីរ ស្របគ្នានឹងកម្រិតនៃកិច្ចសហប្រតិបត្តិការ និងភាពជឿជាក់គ្នា រវាងរដ្ឋាភិបាល និងមជ្ឈដ្ឋាននានា នៃប្រទេសទាំងពីរ ត្រូវបានពង្រឹងពង្រីកជាលំដាប់ ក្នុងនោះវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ឲ្យមានភាពរីកចម្រើនល្អប្រសើរ ភ្ញៀវទេសចរមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ កិច្ចពិភាក្សានេះ បានប្រារព្វធ្វើនៅសណ្ឋាគា សុខាភ្នំពេញ ។

កិច្ចពិភាក្សនេះដែរ នឹងផ្លាស់ប្តូរមតិយោបល់ ដើម្បីស្វែងរកមធ្យោបាយក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរយៈពេលវែង ឲ្យកាន់តែស៊ីជម្រៅក្នុងវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ។ ពិសេសជាងនេះ ក៏នឹងផ្តោតលើការលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេភាគី ដូចជា ប្លង់មេនៃការគ្រប់គ្រង ការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប។ ការសម្របសម្រួលការធ្វើដំណើរ។ សកម្មភាពផ្សព្វផ្សាយ និងទីផ្សាររួមគ្នា ក៏ដូចជាការបណ្តុះបណ្តាល និងផ្លាស់ប្តូអ្នកជំនាញវិជ្ជាជីវៈទេសចរ៕



