Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចំណាយថវិកាជាង៥០លានដុល្លារ សម្រាប់ដំណើរបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ ក្នុងឆ្នាំ២០១៨នេះ ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្ដទៅដោយរលូត ។

ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៧ ខែឧសភា នៅទីស្ដីការគ.ជ.ប លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានថ្លែងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ នឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ គ.ជ.ប បានត្រៀមថវិកាប្រមាណជាង៥០លានដុល្លារ ក្នុងការចំណាយទៅលើដំណើរការបោះឆ្នោតនាពេលខាងមុខនេះ ។

លោកបញ្ជាក់ថា ការចំណាយថវិកាជាង៥០លានដុល្លារនេះ គឺមានជំនួយពីប្រទេសជប៉ុន ចិន រាជរដ្ឋាភិបាលកម្ពុជា និងថវិកាគ.ជ.បជាដើម។ លោកបន្ដថា តាមរយៈថវិកាទាំងនេះ ដែលបង្កភាពរងាយស្រួលឲ្យគ.ជ.ប មានស្ថេរភាពខាងថវិកាគ្រប់គ្រាន់ក្នុងដំណើរការបោះឆ្នោតចប់ជាស្ថាពរផងដែរ ។

លោកបានបញ្ជាក់ទៀតថា តាមការគ្រោងទុកនៃការចំណាយទាំងនេះ ពេលការបោះឆ្នោតរួចរាល់នៅសល់ថវិកា គ.ជ.ប នឹងបញ្ជូនថវិកាទាំងនោះទៅរាជេដ្ឋាភិបាលវិញ ។

សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ នៅទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងនេះ។ បើយោងតាមគ.ជ.ប តិតត្រឹមថ្ងៃទី១៧ ខែឧសភានេះ គឺមានគណបក្សនយោបាយចំនួន៥ ដែលគ.ជ.ប ទទួលស្គាល់ជាផ្លូវការ ខណៈដែលគណបក្សមួយចំនួនទៀត កំពុងបំពេញបែបបទតាមនីតិវិធី នៃការចុះឈ្មោះគណបក្សនយោបាយនៅគ.ជ.ប៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor