
កម្សាន្តៈ កន្លងមកធ្លាប់មានព័ត៌មានថា អៀ ម៉េងលិ ជាគូស្នេហ៍របស់តារាចម្រៀង និង កំប្លែង នាយចឺម តែក្រោយមកអ្នកទាំងពីរក៏បែកគ្នា ហើយពេលនេះ អៀ ម៉េងលិ ក៏រកបានអ្នកស្អំបេះដូងថ្មីម្នាក់។ អៀ ម៉េងលិ ត្រូវបានគេចាប់អារម្មណ៍ថា ជាតារាសម្តែងវ័យក្មេង ដែលមានរូបសម្រស់ស្អាត និងនិយមការតុបតែងខ្លួនសិចស៊ីបញ្ចេញដើមទ្រូងដោយមិនខ្វល់ពីការរិៈគន់ឡើយ។ តែយ៉ាងណាស្នាដៃក្នុងការសម្តែងរបស់នាងមិនទាន់មានច្រើនប៉ុន្មានឡើយ ។

បុរសថ្មីវ័យក្មេងនេះ ត្រូវបានអ្នកសិល្បៈ និងមិត្តយុវតីវ័យស្របាលម៉ីម៉ីនាំគ្នាច្រណែនណាស់ឃើញថា នៅវ័យក្មេងនិងរូបរាងសង្ហារដូចតួហុងកុង។ យ៉ាងណាគូស្នេហ៍១គូនេះ មើលទៅពិតជាសមគ្នាតែម្តង ។

អៀ ម៉េងលិ ហៅអាម៉ី បានប្រាប់ថា កំលោះវ័យក្មេងរូបនេះ ឃើញក្មេងមែនតែអាយុបងនាង២ឆ្នាំ ដែលបានសាងស្នេហាជាគូស្នេហ៍ជាមួយនាងជាង១ឆ្នាំមកហើយ។ គាត់ជានិស្សិតមកពីបទេសជាកូនខ្មែរយើងដែរ ហើយឧស្សាហ៍មកស្រុកខ្មែរពេលសម្រាកពីការសិក្សា។ អាម៉ីបន្តថាអត់ទាន់ដឹងថា ដឹកដៃគ្នាចូលរោងការក្រាបសំពះផ្ទឹមមេបាពេលណានៅឡើយ ព្រោះយើងទាំង២ក្មេងពេលចាំចាស់ជាងនេះបន្តិច ណាមួយចង់រកលុយទុកដាក់សិន ទើបងាយស្រួលគិតរឿងអនាគត។ អ្វីដែលសំខាន់ភាពផ្អែមល្ហែមនេះ ក៏មានការទទួលស្គាល់ពីចាស់ទុំសងខាងដែរ៕




