តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ទោះបីជាប្រឡូកក្នុងវិធីសិល្បៈជាយូរឆ្នាំហើយក្តី ក៏អ្នកនាងនៅតែរក្សាប្រជាប្រិយភាពបានខ្លាំងមិនធម្មតា ដោយសព្វថ្ងៃនេះ អ្នកនាងពិតជាមានភាពមមាញឹកខ្លាំងក្នុងការងារសិល្បៈ ដូចជាការសម្តែងរឿង ច្រៀង ជាពិសេសជាមួយនឹងមុខរបរផ្ទាល់ខ្លួនតាមរោងការតែម្តង។
ជាការពិតណាស់ អ្នកនាង ខាត់ សុឃីម តែងតែចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ សិល្បះបុរាណ និងកេរ្តិ៌តំណែលរបស់ខ្មែរ ដែលបុព្វបុរសបានបន្សល់ទុកអោយកូនចៅជំនាន់ក្រោយ។
ជាក់ស្ដែង នៅក្នុងពិធីមង្គលការមួយ អ្នកនាង ខាត់ សុឃីម បានជ្រើសយកក្រណាត់សារុងសូត្រខ្មែរ យកមកស្លៀកជា ពានានៅលើស្មា និងចងក្បិន ដោយឆ្នៃស្លៀករួមជាមួយអាវប៉ាក់ពណ៌ស មើលទៅគឺពិតជាស្រស់ស្អែតប្លែក និងកម្រឃើញណាស់។ ក្នុងនោះ អ្នកនាង ខាត់ សុឃីម ក៏បានបង្ហោះសារអមជាមួយរូបភាពថា:
៚កំពង់ស្ពឺភ្លឺត្រចង់
៚តែងខ្លួនឡើងខ្ញង់
៚ដោយសារ៉ុងសូត្រ
៚មានតួនាទីប្រឹងស្រូត
៚មិនអោយរបូតពីដៃត្រកូល ខាត់
គួរបញ្ជាក់ផងដែរថា មួយរយៈពេលចុងក្រោយនេះ តារាសិល្បៈខ្មែរហាក់មានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងផលិតផល ក្រណាត់សារុងសូត្រ និងបានចូលរួមស្លៀកពាក់ជាបណ្តើរៗ ជាក់ស្ថែងដូចជាអ្នកនាង ខាត់ សុឃីម និង ទូច ស្រីល័ក្ខ ជាដើម។
វីដេអូ៖