Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ បុរសម្នាក់ ជាតៃកុងរថយន្តសាំយ៉ុងដឹកឈើ បានរងរបួសធ្ងន់ ក្រោយពីបើករថយន្តបោះពួយយ៉ាងលឿន ចាប់ហ្វ្រាំងមិនជ្រុលទៅបុក​រថយន្តធុនធំមួយគ្រឿងកំពុងបតឆ្លងផ្លូវ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ០៧ (ក្រចេះ-ស្ទឹងត្រែង) ត្រង់ចំណុចភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

សមត្ថកិច្ចស្រុកចិត្របុរី បានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ី​ សុខឃី ភេទប្រុសអាយុ32ឆ្នាំ របួសធ្ងន់ រស់នៅក្នុងភូមិទង់លង់ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សមត្ថកិច្ច បន្តថា មុនពេលកើតហេតុជនរងគ្រោះ​បានបើករថយន្តម៉ាកសាំងយ៉ុង ពណ៌បៃតងចាស់ ដោយមានដឹកឈើដឹកបន្ទះ បានធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏បាន​បុកជាមួយ​រថយន្តធុនធំ ម៉ាកហ៊ីយានដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-5725 ពីក្រោយ ខណៈ​កំពុងបត់ឆ្លងផ្លូវជិតផុតពេញទំហឹង បណ្ដាឲ្យគៀបជាប់ជនរងគ្រោះ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តក្រចេះ។ ចំណែកអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល​។

ក្រោយកើតហេតុកម្លាំងនគរបាលស្រុកចិត្របុរី បានអូស​យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor