header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ រថយន្តឆ្លាម១គ្រឿងដឹកជញ្ជូនឈើប្រណី​តពេញប្រៀប ចេញពីស្រុកវើនសៃឆ្ពោះមកចូលក្រុងបានលុងបានយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ចនៅតាមដងផ្លូវជាតិលេខ៧៨Aនោះឡើយ ចាប់ពីស្រុកវើនសៃ ស្រុកអូរជុំ នឹងក្រុងបានលុង យ៉ាងអនា​ធិបតេយ្យ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ រថយន្តឆ្លាម១គ្រឿង ពណ៌ខ្មៅ អត់ស្លាកលេខ ដឹកឈើប្រណីតពេញរថយន្ត ចេញពីស្រុកវើនសៃ ឆ្លងកាត់ស្រុកអូរជុំ នឹងក្រុងបានលុង គេបានសង្កេតឃើញសមត្ថកិច្ចទាំងនោះមិនបានទប់ស្កាត់ និងបង្ក្រាបឡើយ ជាពិសេស នគរបាលស្រុក ប៉េអឹមស្រុក និងផ្នែករដ្ឋបាលព្រៃឈើអូរជុំ ដោយសាររថយន្តដឹកឈើ១គ្រឿងនេះ បានបង់លុយឲ្យសមត្ថកិច្ចទាំងនោះ ទើបគេមិនបានធ្វើការបង្ក្រាប។

ប៉ុន្តែរថយន្តដឹកឈើនេះ មិនបានបង់លុយឲ្យសមត្ថកិច្ចវិញនោះ គេនឹងចាប់បង្ក្រាបបង្អួតឲ្យថ្នាក់លើបានដឹង ភាគច្រើនមិនមែនតែរថយន្ត១គ្រឿងនេះទេ គឺរថយន្តគ្រប់ប្រភេទទាំងអស់ដែលបានដឹកឈើឆ្លងកាត់ស្រុកចំនួនពីរខាងលើនេះ។

តាមការឲ្យដឹងពីតៃកុងរថយន្តដឹកឈើបានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ឧសភានេះថា រថយន្តដឹកឈើនេះជារបស់ ចែ ផលិត ហើយគាត់បានបង់លុយឲ្យសមត្ថកិច្ចគ្រប់ស្ថាប័នអស់ហើយ ចាប់ពីស្រុកវើនសៃ ស្រុកអូរជុំ នឹងក្រុងបានលុង ទើបមកដល់កន្លែងទម្លាក់​ឈើនេះដោយសុវត្ថិភាព។

គួរំលឹកថា ចែ ផលិត រូបនេះជាឈ្មួញឈើរកស៊ីជាយូរណាស់មកហើយប៉ុន្តែសមត្ថកិច្ចបានចាប់ជាច្រើនដងទៅហើយ យកវត្ថុតាងរថយន្តដឹកឈើមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ជាប់បានតែ២ថ្ងៃប៉ុណ្ណោះ គឺដោះលែងមកវិញ ទាំងរថយន្តនឹងឈើ ដោយសារប្តីជាមន្ត្រីជល់ផលខេត្តមួយរូប ទើបសមត្ថកិច្ចទាំងនេះ គេបានលើកលែងមកវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post