
តាមប្រពភច្បាស់ការមួយបានអោយដឹងថា ៖ កាលពីយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ កូនប្រុសរបស់លោក ចាន់ សុផាត ដែលជាបងប្អូនធម៍ របស់នាយ ពែក មី តារាកំប្លែងដ៏មានប្រជាប្រិយភាពត្រូវបានជនសង្ស័យ បើកឡានដេញបុកសម្លាប់ រហូតដល់ភ័យស្លន់ស្លោ បើកម៉ូតូជ្រុលទៅបុករបងផ្ទះដែលនៅកែងផ្លូវ ទទួលរងរបួសជាទម្ងន់។

ប្រភពដដែលបានបន្តថា ជនរងគ្រោះមានឈ្មោះ រីត ត្រូវ ជាកូនរបស់លោក ចាន់ សុផាត មុនកើតហេតុមិនដឹងជាមានជំលោះអ្វី ជាមួយជនសង្ស័យនោះទេ ទើបបណ្តាលអោយឃាតករដ៏សាហាវរូបនោះបើកឡានដេញបុកតែម្តង ទើបធ្វើអោយជនរងគ្រោះភ័យស្លន់ស្លោ បើរត់ រហូតជ្រុលទៅបុកទ្វាផ្ទះប្រជាពលរដ្ធនៅចុងផ្លូវរងរបួសជាទំងន់។

ពេលនេះជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ តែដោយសារស្ថានភាពរបួសធ្ងន់ពេក ខាងក្រុមគ្រួសារបានសំរេចបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម។

ប្រភពដដែលបានបន្តថា ពួកគាត់បានរាយការណ៍ និងដាក៉ពាក្យបណ្តឹងទៅសមត្ថកិច្ចខណ្ឌឬស្សីកែវរួចរាល់ហើយ ប៉ុន្តែមិនទាន់មានចំណាត់ការយ៉ាងណា ឬ ហៅជនរបង្កចូលខ្លួនមកដោះស្រាយនៅឡើយទេ មិនដឹងថាត្រូវស្ងាត់ឈឹងទុកអោយជនរងគ្រោះបង្ហូរទឹកភ្នែកស្រែករកយុត្តិធម៍នោះឬយ៉ាងណា៕







វីដេអូ ៖