Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ក្រោយពីម៉ូតូ និងរថយន្តបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមមួយរំពេច រីឯរថយន្តរេចង្កូតធ្លាក់ចូលទឹកប្រឡាយបាត់ ស្ទើតែលិចបាត់ឃើញតែដំបូល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនាថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៤ និង៣០នាទីរសៀល នៅលើកំណាត់ផ្លូវលេខ៨ ចំណុចភូមិក្រចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិពានរោង ឃុំពានរោងស្រុកស្វាយអន្ទរ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ព្រៃវែង 1I-0141។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៌បៃតងចាស់ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅបញ្រ្ចាសគ្នាមកដល់បានជ្រុលបុកយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗមួយរំពេច ចំណែករថយន្តរេចង្កូតធ្លាក់ចូលប្រឡាយទឹកបាត់តែម្តង។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានចេញពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor