Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យ៤៧នាក់ (ស្រី១នាក់) រួមទាំងថ្នាំញៀនមេតំហ្វេតាមីន (ice) សរុប ១៣១,៦៤ក្រាម និង២៣កញ្ចប់តូច ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាននៅថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ។

យោងតាមរបាយការណ៍បានបង្ហាញថា អាជ្ញាធរមានសមត្ថកិច្ច បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន១៧ករណី ឃាត់ជនសង្ស័យ៤៧នាក់ ដោយបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ice) សរុប ១៣១,៦៤ក្រាម និង២៣កញ្ចប់តូច ។

របាយការណ៍ដដែលឲ្យដឹងថា បទល្មើសទាំង១៧ករណីខាងលើ គឺមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប១ករណី បន្ទាយមានជ័យ១ករណី បាត់ដំបង៣ករណី កំពង់ចាម៤ករណី ពោធិ៍សាត់២ករណី ស្ទឹងត្រែង២ករណី កណ្ដាល១ករណី សៀមរាប១ករណី និងរាជធានីភ្នំពេញ២ករណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor