
ភ្នំពេញៈ កាលពីថ្មីៗនេះ បេឡាជាតិរបបសន្តិសុខសង្គម (បសស) បានបង្ហាញលេខទូរសព្ទទូទាំង២៥ខេត្តក្រុង ទៅកាន់ប្រជាពលរដ្ឋ ដែលបាត់អត្តសញ្ញាណបណ្ណ ចង់ធ្វើស៊េរីថ្មី ឬខុសខុសទិន្នន័យ ដើម្បីទាក់ទង និងដោះស្រាយជូនទាន់ពេលវេលា។
បន្ថែមលើពីនេះ ចំពោះអ្នកដែលខុសទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានសាមីខ្លួន ឬអាណាព្យាបាល ឬញាតិ ដែលរស់នៅក្នុងផ្ទះជាមួយ ឬមោឃភាពទិន្នន័យអត្រានុកូលដ្ឋានរបស់ខ្លួន ក៏អាចទំនាក់ទំនងទៅលេខទូរស័ព្ទទាំងនោះបានដូចគ្នា៕
