
កាលពីម្សិលមិញ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបមួយសន្លឹករបស់នារីម្នាក់ស្លៀកក្នុងឈុតមុជទឹកដ៏សែនស៊ីចស៊ីពណ៌ខ្មៅ ត្រូវបានមហាជនក្នុងបណ្តាញសង្គម មានការយល់ច្រលំថានារីម្នាក់នេះ គឺជាតារាសម្តែងស្រីពន្លកថ្មី គឺកញ្ញា ឈិន មុន្នីនាថ ហៅ លីនីតូច ដែលជាតួក្នុងរឿង «សិសិររដូវក្នុងបេះដូង»។
ព្រោះតែដូចខ្លាំងពេក សូម្បីតែ កញ្ញា ឈិន មុន្នីនាថ ហៅ លីនីតូច ដែលជាសម្បីខ្លួនផ្ទាល់ក៏យល់ស្របដែរថាដូច ហើយអ្វីដែលកាន់តែហួសចិត្តទៀតនោះ សូម្បីតែម្តាយបង្កើតរបស់ លីនីតូច ក៏មានការយល់ច្រលំ រហូតសួរទៅកាន់កញ្ញាផ្ទាល់ៗទៀតផង។

ជាក់ស្តែង តារាសម្តែងមុខស្រស់គួរឲ្យស្រលាញ់ ឈិន មុន្នីនាថ បានបង្ហោះសារទាំងហួសចិត្តក្នុងបណ្តាញសង្គមថា:

«ដោយសាររូបចែនឹង មកដល់សាលាគេសួរពេញនឹង ឆ្ងាញ់ត្រង់ម្សិលមិញប្រាប់ម៉ាក់មកថតមកដល់ផ្ទះគាត់ថាបោកគាត់ថាថតហើយទៅថតចឹងៗ? អត់ដឹងថាមិចព្រោះសម្បីតែម៉ាក់ក៏មើលច្រឡំដែរ ដំបូងសម្បីខ្លួនឯងក៏មើលច្រឡំតែបញ្ចាក់ថាមិនមែនខ្ញុំទេ» ។

ដើម្បីបញ្ជាក់ការពិត ទើបតារាសម្តែងរូបនេះ ដាច់ចិត្តបង្ហោះសារខាងលើ ក្នុងគោលបំណងកុំអោយប្រិយមិត្តបន្តយល់ច្រលំកាន់តែខ្លាំង ថានារីស្លៀកស៊ីចស៊ីនោះ គឺជារូបនាងទៀត។







