Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីប៉ុន្មានថ្ងៃមុន ទាំងមហាជនក្នុងបណ្តាញសង្គម និងក្រុមគ្រួសារបស់ លោកឧកញ៉ា ឌួង ឆាយ មានអារម្មណ៍តក់ស្លុតក្នុងចិត្តជាខ្លាំង ដោយសារតែកូនប្រុសច្បងរបស់លោក មិនដឹងជាមានរឿងអ្វីទេ ស្រាប់តែធ្លាក់ខ្លួនឈឺរហូតដល់ហេីមមុខមួយចំហៀង ត្រូវបញ្ជូនទៅពេទ្យសឹង្ហបូរីភ្លាមៗ។

ពិតជាប្រើសើរឡើងវិញហើយ បន្ទាប់ពី លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះសារប្រាប់ពីមូលហេតុដែលធ្វើឲ្យកូនរបស់លោកក្តៅខ្លួនរហូតហេីមមុខមួយចំហៀង។ ដោយ លោកឧកញ៉ា ឌួង ឆាយ បានរៀបរាប់ថា:

ជំរាបជូនដំណឹងពូមីងបងប្អូន, កូនប្រុសរបស់ខ្ញុំបានធូរស្បើយហើយនៅខណៈពេលនេះ, ដោយគេគ្រាន់តែមានបញ្ហាឡើងមេរោគក្នុងឆ្មេញណា ( Teeth Infection ) សូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែជូនពរ និងបារម្ភអំពីសុខទុក្ខកូនប្រុសច្បងរបស់ខ្ញុំជាពិសេសស្រលាញ់រាប់អានក្រុមគ្រួសារខ្ញុំណា

បន្ទាប់ពីបានដឹងបែបនេះ មហាជនបានចូលរួមត្រេកអរចំពោះគ្រួសារបរស់ លោក ឧកញ៉ា ដែលកូនរបស់លោកមិនកើតអីធ្ងន់ធ្ងរ និងសូមទេវតាតាមថែរក្សាក្រុមគ្រួសាររបស់លោកជារៀងរហូតទៅ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor