header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការដឹកនំាប្រទេសជាតិ ពិតជាមានភាពលំបាកស្មុគ្រស្មាញ និងទទួលខុសត្រូវច្រើន ជាពិសេស គឺការស្តារ និងកសាងប្រទេសជាតិមួយ ដែលបានបំផ្លាញដោយសង្រ្គាម និងរបបប្រល័យពូជសាន៍ស្ទើររលាយទាំងស្រុងឲ្យ​បានងើបឡើងវិញដូចសព្វថ្ងៃ។ ប្រការនេះសម្តេចតេជោ អះអាងថាក្រោមការដឹកនំារបស់គណបក្សប្រជាជនកម្ពុជា គឺកម្ពុជាមិនវិលថយក្រោយជាដាច់ខាត។ នេះបើយោងតាមការបង្ហោះផ្សាយជាសាធារណៈនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅថ្ងៃទី២៦ ខែឧសភា ឆ្នំា២០១៨នេះ។

យោងតាមសំណេរខ្លឹមសារដើមនៅលើទំព័រហ្វេសប៊ុកសម្តេចដោយភ្ជាប់នឹងរូបថតមួយសន្លឹករបស់សម្តេច បានសរសេររៀបរាប់យ៉ាងដូច្នេះថា អរគុណបងប្អូនកូនក្មួយយុវជន និងកូនក្មួយកម្មករទាំងអស់ ដែលបានផ្តល់នូវការគោរពស្រឡាញ់ចំពោះរូបខ្ញុំ។ ជាពិសេស អរគុណចំពោះបងប្អូន ដែលតែងតែគាំទ្រ និងមានទំនុកចិត្តជឿជាក់លើរូបខ្ញុំក្នុងការដឹកនាំប្រទេសជាតិមកទល់សព្វថ្ងៃនេះ។

ពិតណាស់កិច្ចការប្រទេសជាតិ គឺមានការលំបាកស្មុគ្រស្មាញ និងទទួលខុសត្រូវច្រើន ជាពិសេសគឺការស្តារ និងកសាងប្រទេសជាតិមួយ ដែលបានបំផ្លាញដោយសង្រ្គាម និងរបបប្រល័យពូជសាន៍ស្ទើររលាយទាំងស្រុងឲ្យ​បានងើបឡើងវិញដូចសព្វថ្ងៃ។

តាមសំណេរដដែលបន្តទៀតថា ទន្ទឹមនឹងកម្ពុជា កំពុងរីករាយជាមួយសន្តិភាព និងវិបុលភាពនៃកំណើនសេដ្ឋ កិច្ចជាតិ គឺមានប្រទេសមួយចំនួនកំពុងជួបនូវវិបត្តិសង្រ្គាម និងការកាប់សម្លាប់ដូចដែលយើងបានឃើញក្នុងសារព័ត៌មានរាល់ថ្ងៃនេះ។ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជន គឺកម្ពុជាមិនវិលថយក្រោយជាដាច់ខាត។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសជាតិយើងទាំងមូល។ ខ្ញុំសូមលើកទឹកចិត្តបងប្អូនទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាកុំខានឲ្យ​សោះ។

ក្នុងសំណេរខ្លឹមសារដើមសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវសុខសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ សូមបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិជាបន្តទៀត។ ជូនពរបងប្អូនបានរីករាយ និងមានសុខសុវត្ថិភាពក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post