header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុគ្គលិកយោធាម្នាក់ នៃកងពលតូច ង៧០គ្រប់គ្រងដោយលោកឧត្តមសេនីយ៍ ម៉ៅ សុផាន់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចកាលពីព្រឹកថ្ងៃទី ២៦ ឧសភា ឆ្នាំ២០១៨នេះ ដាក់ឃុំក្នុងពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទកាន់កាប់ ប្រើប្រាស់ដឹកជញ្ជូនយកតាមខ្លួននូវអាវុធខុសច្បាប់ តាមមាត្រា២០នៃច្បាប់ ស្ដីពីការគ្រប់គ្រងអាវុធ និងគ្រឿងផ្ទុះ។

ជនត្រូវចោទឈ្មោះ ធុន រាជ ភេទប្រុស  អាយុ៣០ឆ្នាំ មានឋានន្តរសក្តិ នាយចំណង់ នៃអង្គភាពកងពលតូចង៧០ របស់ក្រសួងការពារជាតិ ។

ធុន រាជ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅគ្រាដែលចូលសារភាពនៅបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញនៅយប់ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ បន្ទាប់ពីរូបគេបាន ធ្វើសកម្មភាពបាញ់បោះសេរី នៅនៅមុខក្លិប កម្សាន្ត Epic ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។

ចំពោះមូលហេតុដែលបាញ់ គឺដោយសារស្រវឹងស្រាហើយចង់បង្អូតអ្នកនៅកន្លែងកើតហេតុថាខ្លួនគេជាអ្នកខ្លាំងមានកាំភ្លើង បើចង់បាញ់ គឺបាញ់ហើយកុំជោ!!៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post